ល្បីផ្អើល ! ឪពុក ណូ ឈួស៊ីវហេង ជាគូដណ្តឹង សុគន្ធ នីសា ជាមិត្តភក្តិ ព្រាប សុវត្ថិ និងពាក់ផ្កាយ៣

0
1856

ការដែល Coach សុគន្ធ នីសា ជម្រុះចោលកុមារីសំឡេងផ្អែម អ៊ុក សុវណ្ណារី តែបានជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យនៅបន្តក្នុងកម្មវិធី The voice kids Cambodia ធ្វើឲ្យមហាជនខកបំណងមិនស្ទើរនោះ រហូតមានការលើកឡើងពីអ្នកលេងបណ្ដាញសង្គម Facebook រិះគន់ សុគន្ធ នីសា ទក់សាច់ និងបានទម្លាក់មន្ទិលថា ការសម្រេចចិត្តរបស់ Coach រូបនេះ អាចនឹងមានទំនាក់ទំនងអ្វីពិសេសជាមួយបេក្ខភាពកុមារី ណូ ឈួស៊ីវហេង។ ទើបតែនៅពេលនេះក៏ធ្លាយចេញព័ត៌មានថា ឪពុក ណូ ឈួស៊ីវហេង ជាគូដណ្តឹង សុគន្ធ នីសា និងជាមិត្តភក្តិលោក ព្រាប សុវត្ថិ ហើយអ្វីដែលរឹតតែចាប់អារម្មណ៍នោះ គឺបុរសម្នាក់នេះជាមន្រ្តីប៉ូលិសពាក់ផ្កាយ៣នៅក្រសួងមហាផ្ទៃថែមទៀត។

ខណៈរឿងដ៏រសើប កំពុងតែត្រូវបានទស្សនិកជនជាច្រើនដាក់គំនាបមកលើការសម្រេចចិត្តរបស់ សុគន្ធ នីសា ព្រោះនាងជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឲ្យទៅបង្ហាញសមត្ថភាពនៅវគ្គផ្តាច់ព្រ័ត្រ ដោយបោះបង់កុមារី អ៊ុក សុវណ្ណារី ដែលជាបេក្ខភាពមានការគាំទ្រច្រើនធ្វើឲ្យ មានមិតច្រើនណាស់មិនយល់ស្របតាម។ ស្រាប់តែពេលនេះមាន Account Facebook មួយឈ្មោះ Lam Thavary ដូចជាដឹងរឿងច្បាស់ បានទម្លាយអាថ៌កំបាំងមួយ ដែលនឹកស្មានមិនដល់ថា ” ខ្ញុំដឹងតាំងយូរមកម៉្លេះ កុមារី ណូ ឈួស៊ីវហេង ឪពុកពាក់ផ្កាយ៣ ធ្វើការនៅក្រសួងមហាផ្ទៃទៀតផង និងពួកម៉ាកលោក ព្រាប សុវត្ថិ។ ឪពុក ស៊ីវហេង សព្វថ្ងៃពោះម៉ាយ និងត្រូវជាគូដណ្តឹង កញ្ញា នីសារ ផងដែរ”។

រឿងអាស្រូវរបស់ សុគន្ធ នីសា ខាងលើនេះប្រសិនបើជារឿងពិត គឺមិនខុសដូចពាក្យគេថា “ក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ” ខណៈដែលអាថ៌កំបាំងដ៏គួរឲ្យស្អប់ខ្ពើមក្នុងកម្មវិធីដ៏ល្បី The voice kids cambodia លេចចេញតម្រុយម្តងបន្តិចៗ ហើយភាពពុករលួយហាក់កាន់តែលេចកន្ទុយ ដោយភ្ជាប់មកជាមួយនូវរូបភាពខួបកំណើតកុមារី ណូ ឈួស៊ីវហេង មួយសន្លឹក រវាង Caoch ទាំង៣ បានចូលរួម។

ជាមួយនឹងរឿងរ៉ាវគេសង្ស័យថា ជាឆាកល្ខោនរៀបចំ ដែលធ្វើក្មេងៗទទួលរងគ្រោះកញ្ញា សុគន្ធ នីសា និងខាងទូរទស្សន៍ ហង្សមាស មិនទាន់ចេញមុខបញ្ជាក់ ដើម្បីបំបែកសំណុំរឿងអាស្រូវក្នុងកម្មវិធី The voice kids cambodia នៅឡើយ៕

 

 

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here