ដោះដូរ​កីឡាករ៖ Madrid នឹង​លក់​​ Bale ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ

0
267

Real Madrid នឹង​រៀប​ចំ​លក់​ Gareth Bale ​ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ថ្លៃ​១០០​លាន​ផោន​ដែល​តម្លៃ​នេះ​អាច​ទទួល​យក​បាន​និង​ប្រហាក់​ប្រហែល​លុយ​ដែល​ពួក​គេ​ទិញ​កាល​ពី​ឆ្នាំ​២០១៣។

Gareth Bale Real Madrid

Bale បាន​មក​ចូល​រួម​ជាមួយ​ Real Madrid ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ពិភពលោក​ក្រោយ​ចំណាយ​ទៅ​ឲ្យ​Spurs កាល​ពី​ឆ្នាំ​២០១៣​ហើយ​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ក្រុម​ Real Madrid ​អំឡុង​លេង​នៅ ​Santiago Bernabeu។

Bale siendo felicitado por Zidane. (Reuters)

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! របួស​ដ៏​រ៉ាំរ៉ៃ​បាន​ធ្វើ​ឲ្យ​រូប​គេ​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​អំពី​អនាគត​របស់​ខ្លួន​នៅ​ Real Madrid ខណៈ​លោក Zidane មិន​អាច​ដាក់​Bale ឲ្យ​លេង​ពេញ​លេញ​ណា​មួយ​សម្រាប់​រដូវ​កាល​នេះ។

Image result for Gareth Bale

ប្រធាន​ក្លឹប​ Madridលោក Perez ពេល​នេះ​ប្រហែល​ជា​កំពុង​តែ​អន្ទង​ក្លឹប​ធំ​ៗ​ឲ្យ​ចាប់​អារម្មណ៍​Bale ម្ដង​ទៀត​ហើយ​ហ៊ាន​ថ្លៃ​ប្រហាក់ប្រហែល​តម្លៃ​ខ្លួន​ដែល​ទិញ​ចូល​ក្លឹប​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ ក្លឹប​ដែល​ល្បី​ថា​ចាប់​អារម្មណ៍​និង​ចង់​បាន​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ​ខ្លាំង​គឺ​បិសាច​ក្រហម​Manchester United៕

ប្រភព៖ elconfidencial, Goal, Mirror

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here