អ៊ុក សុវណ្ណារី ធ្លាក់ពី The Vioce kisd ធ្វើឲ្យ ពែកមី នៅមិនសុខ

0
287

គ្រប់ព័ត៌មានដែលបានចេញផ្សាយលើប្រព័ន្ធសង្គមហ្វេសប៊ុក ពីការធ្លាក់ចេញពីកម្មវិធី The Vioce kisd Cambodia នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ របស់កុមារី អ៊ុក សុវណ្ណារី ត្រូវបានបណ្តាទស្សនិកជនចូល Comment ស្ទើរតែ៩៩ភាគ
រយបានមិនយល់ស្របតាម Coach សុគន្ធ នីសា ព្រោះតែពួកគេមិនអស់ចិត្តលើសមត្ថភាពកុមារីរូបនេះ។ ជាក់ស្តែងសូម្បីតែតារាចម្រៀង និងកំប្លែងលោក ពែកមី ក៏នៅមិនសុខចេញមុខសរសេរសារសោកស្តាយចំពោះកុមារី អ៊ុក សុវណ្ណារី ផងដែរ។

នេះគឺជាសាររបស់លោក ពែកមី ដែលតារាល្បីរូបនេះបានសរសេរលើ Page Pek Mi CBSរបស់ខ្លួនដែលKqube បានលើកយកមកទាំងស្រុង “ចប់បាត់ អាយដលខ្ញុំធ្លាក់ហើយ សូមចូលរួមសោកស្តាយផងប្អូនស្រី អ៊ុក សុវណ្ណារី សំឡេងប្អូនពីរោះណាស់ មិនងាយមានក្មេងណាសំឡេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូរបន្តទៀតណា បងគាំទ្រ” ។

សារឆ្លើយតបរបស់លោក ពែកមី ពីការធ្លាក់ចេញពីកម្មវិធី The Vioce kisd Cambodia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ទោះជាមិនបានបង្ហាញការវែកញែកក្បោះក្បាយលើសមត្ថភាពកុមារី អ៊ុក សុវណ្ណារី ក្តី ប៉ុន្តែការដែលលោកចេញសារខាងលើសបញ្ជាក់យ៉ាងច្បាស់ថា លោកក៏ជាបុគ្គលម្នាក់យល់ឃើញដូចទស្សនិកជនជាច្រើនទៀតផងដែរ គឺលោកពិតជាសោកស្តាយចំពោះការបាត់បង់ឱកាសរបស់កុមារី អ៊ុក សុវណ្ណារី ដូច្នេះដែរ។ មិនតែប៉ុណ្ណោះសាររបស់លោកក៏មានការគាំទ្រច្រើន រហូតមានអ្នក Like 7k និង Shareចំនួន៣១៦ដង ក្នុងរយៈពេលតែ២១ម៉ោងប៉ុណ្ណោះ៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here